អំពីពួកយើង - Bodia Spa

អំពីពួកយើង

ស្វែងយល់បន្ថែមអំពីសេវាកម្មដែលបំពេញតាមតម្រូវការអតិថិជនផ្សេងៗ ប្រកបដោយបទពិសោធន៍ដ៏ល្អឥតខ្ចោះ

បូឌាស្ប៉ា ដែលត្រូវបានស្គាល់ថាជា “cambodian cocoon” ផងដែរនោះ គឺជាហាងស្ប៉ាដែលត្រូវបានរចនាយ៉ាងពិសេសប្លែក ដោយប្រើប្រាស់តែធនធានធម្មជាតិក្នុងស្រុកតែប៉ុណ្ណោះ ដើម្បីធ្វើឱ្យដំណើរការមានភាពរលូន និងបរិយាកាសមានភាពធូរស្រាល។ បូឌាស្ប៉ា កំពុងត្រូវបានចាត់ទុកថាជា ហាងស្ប៉ាដ៏គួរឱ្យចាប់អារម្មណ៍ និងមានគុណភាពខ្ពស់បំផុតនៅក្នុងតំបន់ ដោយត្រូវបានរៀបចំឡើងសម្រាប់ការសម្រាកទាំងផ្លូវចិត្ត និងផ្លូវកាយ។

Silk and cocoon_Use in our treatment cover

គោលគំនិតរបស់យើង?

ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវផលិតផលល្អបំផុតដែលធម្មជាតិផ្ដល់ឱ្យពួកយើង

ទស្សន:ទានរបស់ហាងស្ប៉ានេះត្រូវបានស្ដែងឱ្យឃើញតាមរយៈស្ថាបត្យកម្មខ្មែរសម័យទំនើប ហើយក៏ឆ្លុះបញ្ចាំងពីសុខុមាលភាពបែបបុរាណផងដែរ។ ហាងស្ប៉ានេះគឺជាទីកន្លែងសម្រាប់ព្យាបាលរាងកាយ ផ្លូវចិត្ត និងស្មារតី។ ភាពស្ងៀមស្ងាត់នៃការព្យាបាលនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវវិធីសាស្ត្រព្យាបាលបែបបុរាណ ដែលមិនមែនជាគ្លីនិក ហើយត្រូវនឹងជំងឺជាច្រើនមុខ។ ការព្យាបាលត្រូវបានអនុវត្តឡើងដោយអ្នកជំនាញក្នុងស្រុកទាំងស្ត្រី ទាំងបុរស ដែលបានទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញក្នុងស្រុកដែលមានបទពិសោធន៍រហូតដល់ទៅ 15 ឆ្នាំ ទាំងការងារនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ការអនុវត្តចំណេះដឹងរបស់អ្នកជំនាញ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់ផលិតផលថ្នាំរបស់ Bodia Cambodian Apothecary មួយរយភាគរយ ដែលថ្នាំទាំងនោះ គឺជាស្រឡាយផលិតផលស្ប៉ាពីធម្មជាតិផ្ទាល់របស់យើងដែលផលិតឡើងនៅក្នុងស្រុកប៉ុណ្ណោះ។

Foot Cleansing_Use in About Us

សេវាកម្មរបស់បូឌាស្ប៉ា

កន្លែងទទួលភ្ញៀវ

WiFi

សេវាសន្តិសុខ

ចំណតរថយន្ត

Bodia ហាងលក់ផលិតផល

សម្ភារ:ប្រើប្រាស់

បន្ទប់នីមួយៗផ្ដល់ផាសុកភាព និងមានគ្រឿងប្រើប្រាស់គុណភាពខ្ពស់ជាច្រើនរួមមាន សាប៊ូកក់សក់ និងសាប៊ូដុសខ្លួនទឹក របស់Bodia Cambodia Apothecary ទឹកបរិសុទ្ធគូលែន ខោដែលប្រើម្ដងបោះចោល ក្រាស និងស្បែកជើង. ក្រុមការងាររបស់ បូឌាស្ប៉ា ទទួលបានការបណ្ដុះបណ្ដាលកម្រិតខ្ពស់ដើម្បីស្វាគមន៍ដល់ភ្ញៀវក្នុងបរិយាកាសកក់ក្ដៅ និងរាក់ទាក់ ហើយផ្ដល់សេវានានាដើម្បីបំពេញតាមតម្រូវការផ្សេងៗគ្នារបស់ភ្ញៀវដូចជា :

• ការកក់ជាក្រុម
• ការប្រើប្រាស់បរិវេណនេះជាលក្ខណៈឯកជន
• សេវាសម្រាប់ការរៀបចំព្រឹត្តិការណ៍តាមតម្រូវការសម្រាប់ MICE (កិច្ចប្រជុំ កម្មវិធីផ្ដល់រង្វាន់ សន្និសីទ ពិព័រណ៍)

Bodia Spa Riverside - Reception Area

ការដឹកជញ្ជូនដោយឥតគិតថ្លៃ!

បូឌាស្ប៉ា មានសេចក្តីរីករាយក្នុងការផ្ដល់សេវាដឹកជញ្ជូនបន្ថែមពីទីណាក៏បានក្នុងទីក្រុង ដើម្បីបង្កើនបទពិសោធន៍ស្ប៉ាឱ្យបានគ្រប់ជ្រុងជ្រោយ។ ការផ្ដល់ជូននេះ គឺអាស្រ័យលើភាពទំនេររបស់រ៉ឺម៉កកង់បី តាមរយៈការកក់តាមអនឡាញ ដែលមានប្រាប់ឈ្មោះសណ្ឋាគារ ឬតាមរយៈការទូរស័ព្ទ ទៅកាន់ទីតាំងស្ប៉ាណាមួយរបស់យើង។ យើងនឹងទៅយកលោកអ្នកក្នុងរយៈពេល 15 នាទី មុនម៉ោងកក់ការព្យាបាល។

Free Pickup Service

ត្រូវការព័ត៌មានបន្ថែម?

Processing...
Thank you! Your subscription has been confirmed. You'll hear from us soon.
Stay tuned!
Subscribe to our Newsletter to follow our monthly promotions and Bodia news.
ErrorHere