អំពីការព្យាបាលរបស់យើង
*ចំណាំ៖ តម្លៃសេវាកម្មម៉ាស្សារបស់យើង នៅក្នុងសណ្ធាគារបៃតង Novotelពីសាខាស្ប៉ារបស់យើង
ទីតាំងស្ប៉ារបស់យើង
បូឌាស្ប៉ា ផាប់ស្ទ្រីត
ផ្លូវ A ថ្មី (នៅពីលើឱសថស្ថាន U-Care) | ទូរស័ព្ទលេខ៖ 092 473 951
បើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១១ យប់
បូឌាស្ប៉ា ដែលត្រូវបានគេស្គាល់ថាជា “Cambodian Cocoon” ផងដែរនោះ មានឈ្មោះបោះសំឡេងជាហាងស្ប៉ាដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង និងមានគុណភាពខ្ពស់បំផុតក្នុងតំបន់; ដែលមានកៅអីម៉ាស្សាជើង 4 និងបន្ទប់ប្រណិត សម្រាប់ការព្យាបាលលក្ខណៈបុគ្គល ដែលមានចំនួន 24 បន្ទប់ (បន្ទប់គ្រែពីរ/ឬគ្រែមួយ) ដែលបំពាក់ដោយផ្កាឈូកងូតទឹកដូចទឹកភ្លៀង ហើយត្រូវបានរចនារៀបចំឡើងសម្រាប់ការសម្រាកទាំងកាយ និងផ្លូវចិត្ត។
ទីតាំងស្ប៉ានេះគឺជាកន្លែងផ្ដល់ការព្យាបាលទាំងផ្នែករាងកាយ ផ្លូវចិត្ត និងស្មារតី។ ភាពស្ងៀមស្ងាត់នៃការព្យាបាលនេះឆ្លុះបញ្ចាំងឱ្យឃើញនូវវិធីសាស្ត្រព្យាបាលបែបបុរាណ ដែលមិនមែនជាគ្លីនិក ហើយត្រូវនឹងជំងឺជាច្រើនមុខ។
បូឌាស្ប៉ា ផ្សារចាស់
នៅជាប់ធនាគារ FTB ផ្លូវលេ ខ 9 កែងផ្លូវលេខ 11 | ទូរស័ព្ទលេខ៖ 077 473 951
បើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់
ស្ថិតនៅចំកណ្ដាលទីក្រុង និងនៅពីមុខផ្សារចាស់ បូឌាស្ប៉ា Alley West ផ្ដល់ទីតាំងដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរណ៍។ ដោយត្រូវបានចាត់ទុកថាជាជម្រកនៃសំបុកដង្កូវនាង ហាងស្ប៉ាដ៏ប្រណិតស្រស់ឆើតឆាយរបស់យើងមានបន្ទប់ព្យាបាលបែបប្រណិតចំនួន 6 (បន្ទប់គ្រែពីរ/ឬគ្រែមួយ) រួមទាំងបន្ទប់ VIP មួយបន្ទប់ ដែលមានបំពាក់ Jacuzzi និងស្ទីម ដែលអ្នកអាចថែទាំខ្លួន ជាមួយនឹងវិធីព្យាបាលជាច្រើនមុខ ដែលមានការទទួលស្គាល់ពីប្រសិទ្ធភាពក្នុងការដុសខាត់ទាំងផ្លូវចិត្ត និងផ្លូវកាយ។
អ្នកជំនាញដែលមានភាពប៉ិនប្រសប់ខ្ពស់ ដែលផ្តល់ជូននូវប្រភេទម៉ាស្សាជាច្រើនបែបដូចជា ការម៉ាស្សាបែបខ្មែរបុរាណ, និងម៉ាស្សាប្រេង, ការម៉ាស្សាធ្ងន់, ការរុំស្រោបរាងកាយ និងការស្រ្កាប់ខ្លួន, ការម៉ាស្សាលើផ្ទៃមុខ និងការម៉ាស្សាជើង ជាដើម។
នៅក្នុងសណ្ឋាគារ Novotel បឹងកេងកេង
ផ្លូវលេខ ៥១ កែងផ្លូវ ២៩៤ នៅក្នុងសណ្ឋាគារ Novotel បឹងកេងកេង ជាន់ទី៥
| ទូរស័ព្ទលេខ៖ 092 473 951
បើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់
ផ្លាស់ប្តូរអារម្មណ៍លោកអ្នកជាមួយទីកន្លែងថ្មី ប្លែក និងការរចនាសំណង់ដ៏ប្រណិត ជាមួយនិងទេសភាពនៅក្នុង សណ្ឋាគារ Novotel បឹងកេងកេង។ បូឌាស្ប៉ា មុខមាត់ថ្មីនៅក្នុងសណ្ឋាគារ លំដាប់ផ្កាយប្រាំពិភពលោក ជាន់ទី ៥ នៃសណ្ឋាគារ នាំមកជូនលោកអ្នកនូវការសម្រាកកាយបែបប្រណិតភាព និងផ្តល់ជូននូវការម៉ាស្សាសម្រាកកាយ និងបន្ធូរភាពនឿយហត់ជាមួយនិងអ្នកជំនាញម៉ាស្សារបស់បូឌាស្ប៉ា។
បូឌាស្ប៉ា មាត់ទន្លេ
ស្ថិតនៅកាច់ជ្រុងមហាវិថីសុធារស និងផ្លូវលេខ 178(នៅខាងលើឱសថស្ថាន U-Care) | ទូរស័ព្ទលេខ៖ 023 266 199
បើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់
បូឌាស្ប៉ាមាត់ទន្លេ គឺជាឋានសួគ៌នៃការសម្រាកលំហែកាយដ៏ស្ងប់ស្ងាត់ និងការព្យាបាល…ជាការផ្ដល់សេវាស្ប៉ាពិតៗ! ជាមួយនឹងការផ្សំច្របាច់បញ្ចូលគ្នានូវស្ថាបត្យកម្មអាស៊ាន និង បន្ទប់ “cocoon” ឯកជនចំនួន 26 បន្ទប់ (បន្ទប់គ្រែមួយ/ឬគ្រែពីរ) រាប់បញ្ចូលទាំងបន្ទប់ VIP ចំនួនពីរដែលមានបំពាក់ Jacuzzi និង ស្ទីមផងនោះ ហាងស្ប៉ា បូឌាស្ប៉ាមាត់ទន្លេ ត្រូវបានចាត់ទុកថា ជាទីតាំងសម្រាប់ការព្យាបាលរាងកាយ ផ្លូវចិត្ត និងស្មារតី ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវវិធីសាស្ត្រព្យាបាលបែបបុរាណ ដែលមិនមែនជាគ្លីនិក ហើយត្រូវនឹងជំងឺជាច្រើនមុខដ៏ល្អបំផុត។ ហាងស្ប៉ានេះមានផ្ដល់នូវសេវាម៉ាស្សា ការព្យាបាលផ្ទៃមុខ និងរាងកាយ ក៏ដូចជាកញ្ចប់សេវាប្រណិតដែលរួមផ្សំរវាងការស្រោបរាងកាយ និងការស្ក្រាប់ខ្លួន ព្រមជាមួយនឹងការម៉ាស្សា ការព្យាបាលដោយការលាងជម្រះផ្សេងទៀត។
បូឌាស្ប៉ា បឹងកេងកង ១
ផ្លូវលេខ 63 កាច់ជ្រុងផ្លូវលេខ 352 | ទូរស័ព្ទលេខ៖ 023 210 215 | 078 782 722
បើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់
ជាមួយនឹងទីតាំងថ្មី ដែលស្ថិតនៅក្នុងតំបន់ដែលពេញនិយម និងអ៊ូអរ បូឌាស្ប៉ាបឹងកេងកង ១ នឹងផ្ដល់នូវកន្លែងសម្រាប់ការព្យាបាលរាងកាយ ផ្លូវចិត្ត និងស្មារតី។ សម្រាកលំហែកាយនៅក្នុងបន្ទប់ព្យាបាលដ៏ស្រស់ឆើតឆាយចំនួន13 (បន្ទប់គ្រែមួយ/ឬគ្រែពីរ) រាប់បញ្ចូលទាំងបន្ទប់ VIP ចំនួនមួយដែលមានបំពាក់ Jacuzzi និង ស្ទីមផងនោះ ហើយថែទាំខ្លួនអ្នកជាមួយនឹងការព្យាបាលសម្ផស្សបែបធម្មជាតិរបស់ បូឌាស្ប៉ា។
ទទួលយកពេលវេលាសម្រាកលំហែកាយជាមួយនឹងកញ្ចប់សេវាដែលមានទាំងការម៉ាស្សាមុខ ឬការស្ក្រាប់ខ្លួនជាមួយនឹងការម៉ាស្សា និងការព្យាបាលដោយលាងជម្រះផ្សេងទៀតនៅក្នុងបន្ទប់ព្យាបាល VIP ដ៏ប្រណីត។
បៃតងស្ប៉ា ដោយ បូឌា
ផ្ទះលេខ #10 ផ្លូវលេខ 282 បឹងកេងកង1 ខណ្ឌចំការមន | ទូរស័ព្ទលេខ៖ 077 325 598
បើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់
រីករាយជាមួយនឹងពេលវេលានៅឯ បៃតងស្ប៉ាដោយបូឌា។ នាំរូបអ្នកចូលទៅក្នុងឋានសួគ៌នៃសួនបៃតងនេះ ដែលជាត្បូងពេជ្របង្កប់ខ្លួននៅចំកណ្ដាលទីក្រុង ហើយសម្រាកកាយយកកម្លាំងពីការដើរមើលទីក្រុងពេញមួយថ្ងៃ តាមរយៈការម៉ាស្សាបែបបុរាណ និងការព្យាបាលដោយប្រើប្រេងក្លិនក្រអូប, ការម៉ាស្សាមុខ និងការព្យាបាលរាងកាយ ក៏ដូចជាកញ្ចប់សេវាប្រណិត ដែលច្នៃចេញពីគ្រឿងផ្សំធម្មជាតិល្អបំផុតនៅក្នុងប្រទេសកម្ពុជា។