សម្រាប់រាល់ចម្ងល់របស់អ្នក​ | FAQs - Bodia Spa

FAQs

ការម៉ាស្សា

តើខ្ញុំអាចជ្រើសរើសអ្នកជំនាញម៉ាស្សាជាស្ត្រី ឬបុរសបានដែរឬទេ?

បាទ/ចាស លោកអ្នកអាចជ្រើសរើសបាន! អាស្រ័យលើភាពទំនេររបស់ពួកគាត់… ប្រសិនបើអ្នកចង់ធ្វើដូច្នេះ យើងសូមណែនាំឱ្យលោកអ្នកធ្វើការសាកសួរជាមុន។

តើខ្ញុំអាចជ្រើសរើសទម្ងន់ដែនៃការម៉ាស្សាបានដែរឬទេ?

ប្រាកដជាបាន! មុនពេលម៉ាស្សា អ្នកជំនាញម៉ាស្សារបស់យើងនឹងធ្វើការស្នើសួរថាតើកម្រិតទម្ងន់ទូទៅមួយណាដែលលោកអ្នកចង់បាន (ស្រាល/មធ្យម/ខ្លាំង) ហើយថាតើផ្នែកណាមួយដែលលោកអ្នកមិនចង់ឱ្យធ្វើការម៉ាស្សា ឬត្រូវម៉ាស្សាឱ្យខ្លាំង។

តើខ្ញុំអាចទៅកាន់ហាងស្ប៉ាដោយផ្ទាល់ដើម្បីទទួលបានសេវាព្យាបាលស្ប៉ា ដោយមិនចាំបាច់ធ្វើការកក់ជាមុនបានដែរឬទេ?

បាទ/ចាស បាន ប៉ុន្តែអ្នកត្រូវចំណាំថា ស្ប៉ារបស់យើងគឺភាគច្រើនមានភ្ញៀវកក់ពេញៗ។ យើងសូមស្នើសុំឱ្យអ្នកបំពេញបែបបទកក់ជាមុនលើវែបសាយត៍ ឬទាក់ទងមកកាន់យើងខ្ញុំឱ្យបានឆាប់តាមរយៈអ៊ីមែល contact@bodia-spa.com ឬខ្សែទូរសព្ទ +855 92 671 937។

តើការព្យាបាលនេះល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានស្បែកងាយប្រតិកម្មដែរឬទេ?

យើងបានបញ្ជាក់នៅក្នុងមឺនុយស្ប៉ារបស់យើងរួចរាល់ហើយ ការព្យាបាលខ្លះគឺមិនអាចធ្វើបានសម្រាប់អ្នកដែលមានស្ថានភាពបែបនេះឡើយ។ យើងមានការម៉ាស្សាមួយប្រភេទសម្រាប់ស្ត្រីដែលមានផ្ទៃពោះ 3 – 4 ខែឡើងទៅ សម្រាប់ការម៉ាស្សាឈ្មោះ ” PRE & POST PREGNANCY MASSAGE” ។ ម្យ៉ាងវិញទៀត ស្ត្រីមានផ្ទៃពោះដែលមានសម្ពាធឈាមខ្ពស់ ឬមានបញ្ហាបេះដូងត្រូវបានណែនាំឱ្យទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន មុនពេលចូលរួមទទួលសេវាពីបូឌាស្ប៉ា ។ សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម យើងប្រើប្រាស់តែផលិតផលធម្មជាតិក្នុងការព្យាបាល ប៉ុន្តែយើងសូមណែនាំឱ្យពួកគាត់មានការប្រុងប្រយ័ត្ន ទៅតាមកម្រិតនៃភាពប្រតិកម្មរបស់គាត់ កម្រិត អាឡែស៊ី ឬជំងឺសើស្បែករបស់ពួកគាត់។

តើខ្ញុំអាចកែប្រែកញ្ចប់ម៉ាស្សារបស់ខ្ញុំបានដែរឬទេ?

ប្រាកដជាបាន។ ពេលខ្លះ អ្នកអាចជ្រើសរើសរវាងការម៉ាស្សាពីរជាដើម ។ល។ សូមសាកសួរក្រុមការងាររបស់យើងដោយផ្ទាល់។

តើមានការណែនាំពិសេសអ្វីផ្សេងទៀតបន្ទាប់ពីការព្យាបាលដែរឬទេ?

សូមមេត្តាកុំហែលទឹកបន្ទាប់ពីការបករោម ឬស្ក្រាប់រួច។ យើងសូមណែនាំឱ្យលោកអ្នកថែទាំរាងកាយ និងស្មារតីរបស់លោកអ្នក ដោយប្រើប្រាស់ផលិតផលធម្មជាតិរបស់ Bodia Cambodian Apothecary (សូមមើលផលិតផលទាំងនេះនៅលើវែបសាយត៍ www.bodia.com)។

ហេតុអ្វីបានជាតម្លៃនៅក្នុងសណ្ឋាគារបៃតងនិង Novotel មានភាពខុសគ្នា?

ទីតាំងទាំងនេះ ផ្ដល់ជូនបទពិសោធន៍សេវាបន្ថែម ដោយសារតែហាងស្ប៉ារបស់យើងស្ថិតនៅក្នុងសណ្ឋាគារទាំងនេះ។

ONLINE GIFT VOUCHER

ហេតុអ្វីខ្ញុំមិនបានទទួល Gift Voucher

អ៊ីមែលបញ្ជាក់គឺជា Gift Voucher ! ប្រសិនបើអ្នកនៅតែមិនទទួលបានសារនៅក្នុងប្រអប់ទទួលសាររបស់អ្នកទេ នេះអាចប្រហែលជាមកពីបញ្ហាកំហុសអាសយដ្ឋានអ៊ីមែល ឬបញ្ហាបច្ចេកទេសពីខាងយើងខ្ញុំ ឬអាចបណ្ដាលមកពីការបង់ប្រាក់របស់លោកអ្នកមិនទាន់បានសម្រាច់។ សូមទាក់ទងមកកាន់ contact@bodia-spa.com សម្រាប់សំណួរ ឬបញ្ហាផ្សេងៗ។

សមាជិកបូឌា

តើអ្នកមានកម្មវិធីសមាជិកភាពដែរឬទេ? តើវាមានបញ្ចូលកម្មវិធីអ្វីខ្លះ?

បាទ/ចាសមាន! គ្រាន់តែបង់ប្រាក់ចំនួន ១០ ដុល្លារ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% គ្រប់ពេលធ្វើការម៉ាស្សាទាំងអស់ (មិនរាប់បញ្ចូលការបករោម ធ្វើក្រចក និងកញ្ចប់ថែរក្សាសម្ផស្ស) + 15% លើផលិតផលធម្មជាតិទាំងអស់របស់យើង (មិនមានសុពលភាពលើការប្រមូលសិនផ្សេងៗឡើង)។ អ្នកក៏អាចនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិសេសៗ ការផ្ដល់ជូនជាក់លាក់ផ្សេងៗ និងរង្វាន់ភ្ញាក់ផ្អើលជាច្រើន ផងដែរ…។

ត្រូវការពត័មានបន្ថែម?

Processing...
Thank you! Your subscription has been confirmed. You'll hear from us soon.
Stay tuned!
Subscribe to our Newsletter to follow our monthly promotions and Bodia news.
ErrorHere